លិខិតថ្កោលទោសចំពោះ ការឈ្លានពានរបស់ប្រទេសថៃ និងការរំលោភសិទ្ធិមនុស្សមកលើប្រជាពលរដ្ឋកម្ពុជា
24/12/2025
សេចក្តីថ្លែងការណ៍
អង្គការសង្គមស៊ីវិលកម្ពុជាដែលបានគាំទ្រដូចមានខាងនេះ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងយោធាប្រដាប់អាវុធឈ្លានពានយោធា និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែលបានប្រព្រឹត្តិទ្បើងដោយរដ្ឋាភិបាល/យោធាថៃនៅក្នុងទឹកដីកម្ពុជា ។ ទង្វើទាំងនេះបង្កើតជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងបានបង្ហាញនូវការគំរាមកំហែងដោយផ្ទាល់ដល់ពលរដ្ឋស៊ីវិល សន្តិភាពក្នុងតំបន់ និងនីតិសាកល ។