ដល់ពេលដែលត្រូវបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាននៅកម្ពុជា

03/11/2025 សេចក្តីថ្លែងការណ៍

នៅក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មមកលើអ្នកសារព័ត៌មាន យើងជាអង្គការ សង្គមស៊ីវិល សមាគមសារព័ត៌មានក្នុងស្រុក និងក្នុងតំបន់ដែលមានរាយនាមដូចខាងក្រោមសូមអំពាវនាវដល់ រដ្ឋាភិបាលកម្ពុជាចាត់វិធានការឱ្យបានឆាប់រហ័ស និងជាក់លាក់ដើម្បីធានានូវការស៊ើបអង្កេតប្រកបដោយ ប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព ចំពោះឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។