អ្នកហាត់ការ ក្នុងគម្រោងនិន្នាការភេទ និងអត្ដសញ្ញាណយេនឌ័រ/ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ
Background
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) គឺជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសម្ពន្ធដែលធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ លទ្ធិប្រជធិបតេយ្យ និងនិតីរដ្ឋនៅប្រទេសកម្ពុជា ។
បច្ចុប្បន្ន ម.ស.ម.ក ត្រូវការជ្រើសរើសបេក្ខជនកម្ពុជាចំនួន មួយរូប ដើម្បីបម្រើការងាររយៈពេល ៦ខែ ។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងបម្រើការងារនៅការិយាល័យ ម.ស.ម.ក នារាជធានីភ្នំពេញ។ បេក្ខជននឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។
Responsibilities
- ជួយរៀបចំវគ្គបណ្តុះបណ្តាល និងកិច្ចប្រជុំផ្សេងៗ
- ជួយរៀបចំកម្មវិធីវិទ្យុ
- តាមដានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពាក់ពន្ធ័នឹងអ្នកស្រឡាញ់ភេទដូចគ្នា និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
- ជួយធ្វើកំណត់ហេតុកិច្ចប្រជុំ និងធ្វើបច្ចុប្បន្នភាពបញ្ជីទំនាក់ទំនង
- អាចបំពេញបេសកកម្មនៅខេត្ត ប្រសិនបើចាំបាច់ និង
- ផ្តល់ការគាំទ្រផ្នែករដ្ឋបាលដល់គម្រោងផ្សេងៗ តាមការចាត់ចែងរបស់អ្នកគ្រប់គ្រង
Submission
បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ពីចំណាប់អារម្មណ៍ មក ការិយាល័យ ម.ស.ម.ក ដែលមានអាស័យដ្ឋាន ផ្ទះលេខ៧៩៨ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ ទូរសព្ទលេខ០២៣ ៧២៦ ៩០១ ឫតាមរយៈអុីម៉ែល ៖ [email protected] ដោយបញ្ជាក់ក្នុងកម្មវត្ថុនៃអ៊ីម៉ែលថា “អ្នកហាត់ការងារគម្រោងគម្រោងនិន្នាការភេទ និងអត្ដសញ្ញាណយេនឌ័រ/ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ” ។ បេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងនឹងត្រូវបានទាក់ទងសម្រាប់សម្ភាសន៍។