Back to Jobs

អ្នកហាត់ការនៃគម្រោង «ការការពារសេរីភាពមូលដ្ឋាន សិទិ្ធដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា»

Position
Salary Range
Deadline 31 / 12 / 2024

Background

អ្នកហាត់ការនៃគម្រោងនេះត្រូវធ្វើការជាមួយក្រុមការងារនៃគម្រោង «ការការពារសេរីភាពមូលដ្ឋាន សិទិ្ធដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា» ដើម្បីអនុវត្តសកម្មភាពរបស់គម្រោង។

Responsibilities

  • ជួយកត់ត្រា និងតាមដានព័ត៌មានដែលទាក់ទងនឹងការរំលោភសេរីភាពមូលដ្ឋាន សិទិ្ធដីធ្លី និងធនធានធម្មជាតិ
  • ជួយរៀបចំឯកសាររបស់គម្រោងស្ថិតក្រោមការត្រួតពិនិត្យរបស់អ្នកសម្របសម្រួលគម្រោង
  • ជួយស្រាវជ្រាវ និងបកប្រែឯកសារច្បាប់ផ្សេងៗនៅពេលមានតម្រូវការ
  • ជួយរៀបចំកម្មវិធីនានា សិក្ខាសាលា ឬ វគ្គបណ្ដុះបណ្ដាលផ្សេងៗ
  • បំពេញកិច្ចការនានាតាមការចាត់ចែងពីអ្នកសម្របសម្រួលគម្រោង/ស្ថាប័ន។

Submission

បេក្ខជនដែលចាប់អារម្មណ៍ សូមផ្ញើជីវប្រវត្តិរបស់ខ្លួន (យ៉ាងច្រើនពីរទំព័រ) និងលិខិតបញ្ជាក់ចំណាប់អារម្មណ៍ (យ៉ាងច្រើនមួយទំព័រ) បរិយាយអំពីលក្ខណៈសម្បត្តិ និងចំណាប់អារម្មណ៍របស់ខ្លួន រួចផ្ញើមកតាម រយៈអ៊ីម៉ែល [email protected]។ យើងខ្ញុំលើកទឹកចិត្តដល់បេក្ខជនដាក់ពាក្យស្នើសុំឱ្យបានមុនកាលបរិច្ឆេទនៃកម្មសិក្សាការងារដែលខ្លួនមានបំណងចាប់ផ្តើម។ ទន្ទឹមនិងនេះសូមបញ្ជាក់កាលបរិច្ឆេទដែលបេក្ខជនអាចចាប់ផ្តើមកម្មសិក្សាបានផងដែរ។ សូមបញ្ជាក់ថា ការជ្រើសរើសអ្នកហាត់ការនេះធ្វើឡើងជាបន្តបន្ទាប់តាមតម្រូវការជាក់ស្តែង។

ដោយសារមានបេក្ខជនដាក់ពាក្យស្នើសុំច្រើន ដូច្នេះមានតែបេក្ខជនដែលត្រូវបានសម្រាំងប៉ុណ្ណោះដែលយើងខ្ញុំនឹងទាក់ទងទៅ។ សម្រាប់ព័ត៌មានបន្ថែមអំពីកាហាត់ការងារ និងលក្ខខណ្ឌចូលរួមក្នុងកម្មវិធីនេះ សូមអានសេចក្តីពិពណ៌នាការងារនីមួយៗខាងលើ។

យើងខ្ញុំសូមលើកទឹកចិត្តដល់បេក្ខជនជាស្ត្រី អ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច និងបេក្ខជនមកពីមជ្ឈដ្ឋានទន់ខ្សោយក្នុងការដាក់ពាក្យ៕