Back to Jobs

អ្នកហាត់ការផ្នែកកម្មវិធីវិទ្យុ

Position
Salary Range
Deadline 31 / 12 / 2024

Background

អ្នកហាត់ការពេញម៉ោងផ្នែកកម្មវិធីវិទ្យុមានការងារចំបងគឺក្នុងការគាំទ្រការងារផ្នែកបច្ចេកទេស និងការងាររដ្ឋបាលដល់កម្មវិធីវិទ្យុដើម្បីឲ្យប្រតិបត្តិការការងារបន្ទប់ផ្សាយ និងកម្មវិធីវិទ្យុទាំងមូលប្រព្រឹត្តទៅដោយរលូន។

Responsibilities

· ជួយ​​ការ​ងារ​បច្ចេក​ទេស​ម៉ា​ស៊ីន​ផ្សាយ​ និង​ជួយ​ការ​ងារ​ទូ​ទៅសម្រាប់​ក្រុម​ការ​ងារ​

· ជួយ​​រៀប​​ចំ​មាតិ​កា​សំ​ឡេងនៃ​កម្ម​វិ​ធី​វិ​ទ្យុ​ ​និងរៀប​ចំដាក់​បញ្ចូល​ទៅ​ក្នុង​ One​Drive​ និងវេបសាយរបស់ម.ស.ម.ក។

· ជួយថតរូបនៅក្នុងកម្មវិធីផ្សេងៗរបស់ម.ស.ម.ក

· កាត់​ត​សំ​ឡេង​​កម្ម​វិធី​វិទ្យុ​ និង​រចនាគំរូ​ផ្ទាំង​សម្រាប់ផ្សព្វផ្សាយកម្ម​វិ​ធី​វិទ្យុ​

· ជួយក្នុងការសម្របសម្រួលក្នុងកម្មវិធីវិទ្យុបើមានតម្រូវការ។

Submission

បេក្ខជន​ដែល​ចាប់អារម្មណ៍​ សូម​ផ្ញើ​ជីវប្រវត្តិ​របស់​ខ្លួន​​ (យ៉ាង​ច្រើន​ពីរ​ទំព័រ​​) និង​លិខិត​បញ្ជាក់​​ចំណាប់​អារម្មណ៍ (យ៉ាង​ច្រើន​មួយ​ទំព័រ​) បរិយាយ​អំពី​លក្ខណៈសម្បត្តិ និង​ចំណាប់អារម្មណ៍​​របស់​ខ្លួន រួច​ផ្ញើមក​តាម រយៈអ៊ីម៉ែល [email protected]។ យើង​ខ្ញុំលើក​ទឹក​ចិត្ត​ដល់បេក្ខជនដាក់ពាក្យ​​ស្នើសុំ​ឱ្យ​បាន​មុន​កាល​បរិច្ឆេទ​នៃកម្មសិក្សា​ការងារ​ដែល​​ខ្លួន​មាន​បំណង​ចាប់ផ្តើម​​។ ទន្ទឹម​​និងនេះ​សូម​បញ្ជាក់​កាល​បរិច្ឆេទ​ដែល​បេក្ខជន​​អាច​ចាប់​ផ្តើម​កម្ម​សិក្សា​បាន​​ផង​ដែរ។ សូម​បញ្ជាក់ថា ការជ្រើសរើសអ្នកហាត់ការនេះធ្វើឡើងជាបន្តបន្ទាប់តាមតម្រូវការជាក់ស្តែង។ ​

ដោយ​សារ​មាន​បេក្ខជន​ដាក់​ពាក្យស្នើសុំ​​ច្រើន​ ដូច្នេះ​មាន​​តែបេក្ខជន​ដែល​ត្រូវ​បាន​សម្រាំង​ប៉ុណ្ណោះដែលយើងខ្ញុំនឹងទាក់ទងទៅ។ សម្រាប់ព័ត៌មាន​បន្ថែម​អំពី​កាហាត់ការងារ​ និង​លក្ខខណ្ឌ​ចូលរួម​ក្នុង​កម្ម​វិធី​នេះ សូម​អាន​សេចក្តីពិពណ៌នា​ការងារនីមួយៗ​​ខាងលើ​។

យើង​ខ្ញុំសូមលើក​ទឹក​ចិត្តដល់បេក្ខជន​ជាស្ត្រី អ្នកស្រឡាញ់ភេទដូចគ្នា​ ជនជាតិដើម​ភាគតិច​ និង​បេក្ខជន​មក​ពី​មជ្ឈដ្ឋាន​ទន់ខ្សោយ​ក្នុងការ​ដាក់​ពាក្យ​៕