អ្នកហាត់ការផ្នែកគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
Background
អ្នកហាត់ការពេញម៉ោងផ្នែកគម្រោងគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌មានតួនាទីចំបងក្នុងការបំពេញការងារជាមួយក្រុមការងារនៃគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដើម្បីអនុវត្តសកម្មភាពរបស់គម្រោង។
Responsibilities
- ជួយបញ្ចូលទិន្នន័យពីការសង្កេតសវនាការទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យស្ថិតក្រោមការត្រួតពិនិត្យរបស់អ្នកសម្របសម្រួលគម្រោង/ក្រុមការងារ
- ជួយកត់ត្រា និងតាមដានព័ត៌មានដែលទាក់ទងនឹងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
- ជួយស្រាវជ្រាវ និងបកប្រែឯកសារច្បាប់ផ្សេងៗនៅពេលមានតម្រូវការ
- ជួយរៀបចំឯកសាររបស់គម្រោងស្ថិតក្រោមការត្រួតពិនិត្យរបស់អ្នកសម្របសម្រួលគម្រោង
- ជួយរៀបចំកម្មវិធីនានា សិក្ខាសាលា ឬ វគ្គបណ្ដុះបណ្ដាលផ្សេងៗរបស់គម្រោង
- ផ្តល់ការគាំទ្រការងារផ្នែករដ្ឋបាលផ្សេងៗទៅក្រុមការងារគម្រោងនិងស្ថាប័ន។
Submission
បេក្ខជនដែលចាប់អារម្មណ៍ សូមផ្ញើជីវប្រវត្តិរបស់ខ្លួន (យ៉ាងច្រើនពីរទំព័រ) និងលិខិតបញ្ជាក់ចំណាប់អារម្មណ៍ (យ៉ាងច្រើនមួយទំព័រ) បរិយាយអំពីលក្ខណៈសម្បត្តិ និងចំណាប់អារម្មណ៍របស់ខ្លួន រួចផ្ញើមកតាម រយៈអ៊ីម៉ែល [email protected]។ យើងខ្ញុំលើកទឹកចិត្តដល់បេក្ខជនដាក់ពាក្យស្នើសុំឱ្យបានមុនកាលបរិច្ឆេទនៃកម្មសិក្សាការងារដែលខ្លួនមានបំណងចាប់ផ្តើម។ ទន្ទឹមនិងនេះសូមបញ្ជាក់កាលបរិច្ឆេទដែលបេក្ខជនអាចចាប់ផ្តើមកម្មសិក្សាបានផងដែរ។ សូមបញ្ជាក់ថា ការជ្រើសរើសអ្នកហាត់ការនេះធ្វើឡើងជាបន្តបន្ទាប់តាមតម្រូវការជាក់ស្តែង។
ដោយសារមានបេក្ខជនដាក់ពាក្យស្នើសុំច្រើន ដូច្នេះមានតែបេក្ខជនដែលត្រូវបានសម្រាំងប៉ុណ្ណោះដែលយើងខ្ញុំនឹងទាក់ទងទៅ។ សម្រាប់ព័ត៌មានបន្ថែមអំពីកាហាត់ការងារ និងលក្ខខណ្ឌចូលរួមក្នុងកម្មវិធីនេះ សូមអានសេចក្តីពិពណ៌នាការងារនីមួយៗខាងលើ។
យើងខ្ញុំសូមលើកទឹកចិត្តដល់បេក្ខជនជាស្ត្រី អ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច និងបេក្ខជនមកពីមជ្ឈដ្ឋានទន់ខ្សោយក្នុងការដាក់ពាក្យ៕