អ្នកហាត់ការផ្នែកព័ត៌មានវិទ្យា
Background
Responsibilities
· ជួយក្រុមការងារព័ត៌មានវិទ្យាដើម្បីថែទាំនិងបញ្ជូលទិន្ន័យក្នុងគេហទំព័រ)www.sithi.org)និង (www.cchrcambodia.org )
· ជួយការងារ Design សម្ភារៈរបស់គម្រោងនៅម.ស.ម.ក និងការងារផ្សេងៗទៀត
· ជួយក្រុមការងារក្នុងការថែទាំបច្ចេកទេស និងបណ្តាញកុំព្យូទ័រជាប្រចាំដើម្បីប្រាកដថាវាដំណើរការដោយរលូន
ជួយគាំទ្រដល់ផ្នែកបច្ចេកទេស និងកិច្ចការរដ្ឋបាលផ្សេងៗទៀតតាមការស្នើសុំពីក្រុមការងារ។
Submission
បេក្ខជនដែលចាប់អារម្មណ៍ សូមផ្ញើជីវប្រវត្តិរបស់ខ្លួន (យ៉ាងច្រើនពីរទំព័រ) និងលិខិតបញ្ជាក់ចំណាប់អារម្មណ៍ (យ៉ាងច្រើនមួយទំព័រ) បរិយាយអំពីលក្ខណៈសម្បត្តិ និងចំណាប់អារម្មណ៍របស់ខ្លួន រួចផ្ញើមកតាម រយៈអ៊ីម៉ែល [email protected]។ យើងខ្ញុំលើកទឹកចិត្តដល់បេក្ខជនដាក់ពាក្យស្នើសុំឱ្យបានមុនកាលបរិច្ឆេទនៃកម្មសិក្សាការងារដែលខ្លួនមានបំណងចាប់ផ្តើម។ ទន្ទឹមនិងនេះសូមបញ្ជាក់កាលបរិច្ឆេទដែលបេក្ខជនអាចចាប់ផ្តើមកម្មសិក្សាបានផងដែរ។ សូមបញ្ជាក់ថា ការជ្រើសរើសអ្នកហាត់ការនេះធ្វើឡើងជាបន្តបន្ទាប់តាមតម្រូវការជាក់ស្តែង។
ដោយសារមានបេក្ខជនដាក់ពាក្យស្នើសុំច្រើន ដូច្នេះមានតែបេក្ខជនដែលត្រូវបានសម្រាំងប៉ុណ្ណោះដែលយើងខ្ញុំនឹងទាក់ទងទៅ។ សម្រាប់ព័ត៌មានបន្ថែមអំពីកាហាត់ការងារ និងលក្ខខណ្ឌចូលរួមក្នុងកម្មវិធីនេះ សូមអានសេចក្តីពិពណ៌នាការងារនីមួយៗខាងលើ។
យើងខ្ញុំសូមលើកទឹកចិត្តដល់បេក្ខជនជាស្ត្រី អ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច និងបេក្ខជនមកពីមជ្ឈដ្ឋានទន់ខ្សោយក្នុងការដាក់ពាក្យ៕