យុទ្ធនាការ​ដើម្បី​បញ្ឈប់​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា ២០១៥

នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ សហគមន៍​អន្តរជាតិ​នឹង​ប្រារព្ធ​ទិវា​អន្តរជាតិ​លើក​ទី​ពីរ​បស់​អង្គការសហប្រជាជាតិ​ដើម្បី​បញ្ឈប់​និ​ទណ្ឌ​ភាព​ចំពោះ​បទល្មើស​ប្រឆាំងនឹង​អ្នកសារព័ត៌មាន ។ ទិវា​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ខណៈ​បញ្ហា​និ​ទណ្ឌ​ភាព​ដែលនាំឱ្យ​មានការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិមនុស្ស​ដែល​កំពុង​កើតមានឡើង​នៅ​ទូទាំងប្រទេស​កម្ពុជា ចំណែក​ជនល្មើស​មិនត្រូវ​បាន​នាំខ្លួន​មក​ផ្តន្ទាទោស ។ និ​ទណ្ឌ​ភាព​បាន​គំរាមកំហែង​ដល់​សិទ្ធិ​ទទួលបាន​ការពិត យុត្តិធម៌​និង​សំណង ព្រមទាំង​បង្កើន​ការព្រួយបារម្ភ​ខ្លាំង​ពី​ការដាក់កំហិត​ខ្លួនឯង​ដែលជា​ការ​រឹតត្បិត​ដល់​សិទ្ធិសេរីភាព​ខាង​ការបញ្ចេញមតិ​។​

តើ​និ​ទណ្ឌ​ភាពជា​អ្វី​?

និ​ទណ្ឌ​ភាព មានន័យ​សាមញ្ញ​ថា "​គ្មាន​ការដាក់​ទោសពិន័យ​" ឬ "​គ្មាន​ផលវិបាក​"​។ នៅ​កម្ពុជា ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស​តែងតែ​មិនដែល​ត្រូវបាន​នាំយកមក​ដាក់ទោស ដែល​មានន័យថា ជនរងគ្រោះ​នៃ​បទល្មើស​ទាំងនោះ​មិនដែល​ទទួលបាន​យុត្តិធម៌​នោះទេ​។ បន្ថែម​ពីលើ​នោះ មិនតែប៉ុណ្ណោះ បុគ្គល​ដែល​គេច​ផុតពី​ការដាក់ទោស គឺជា​បុគ្គល​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកមានអំណាច ហើយ​បានធ្វើ​សកម្មភាព​ដៅ​មុខសញ្ញា​មកលើ​បុគ្គល​ដែល​ទាមទារ​រក​យុត្តិធម៌ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

តើ​យើង​ធ្វើ​អ្វី​?

ម​.​ស​.​ម​.​ក​នឹង​តាំង​ពិ​ពណ៌​រូបថត​នៅ ​<អគារ​ឌឹ​មែន​សិន អេ​ហ្វ​.​ស៊ី​.​ស៊ី ដោយ​បង្ហាញជូន​នូវ​កម្រង​ប្រវត្តិ​សង្ខេប​ជនរងគ្រោះ​នៃ​អំពើ​និ​ទណ្ឌ​ភាព​ចំនួន​១០​រូប នៅ​កម្ពុជា​ដែល​នឹង​បើក​ជូន​សាធារណៈ​អាច​ចូល​ទស្សនា​ពិពណ៌នា​នេះ​ចាប់​ពីថ្ងៃ​ច័ន្ទ ទី​០២ រហូតដល់​ថ្ងៃអាទិត្យ ទី​០៨ ខែវិច្ឆិកា​។ ការរៀបចំ​ពិ​ពណ៌​នេះ​ក៏​នឹងមាន កិច្ចពិភាក្សា​​អំពី​បញ្ហា​និ​ទណ្ឌ​ភាព​ផងដែរ ដោយ​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​និង​សាធារណៈជន​ទូទៅ​។ បន្ថែម​ពីលើ​នេះ ម​.​ស​.​ម​.​ក នឹង​បញ្ចាំងវីដេអូ​ខ្លី​ស្តីពី​ទិ​ណ្ឌ​ភាព ​ ដោយ​ផ្តិត​យក​រូបភាព​សាធារណៈជន​និង​សមាជិក​នៃ​គ្រួសារ​ជនរងគ្រោះ​។ ពិធី​នេះ​ក៏​នឹង​អនុញ្ញាតឱ្យ​សមាជិកគ្រួសារ​ជនរងគ្រោះ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សាធារណៈជន និង​សហគមន៍​អន្តរជាតិ​កុំឱ្យ​ភេ្ល​ច មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគាត់ និង​ស្នើសុំ​យុត្តិធម៌​។​

មាន​សកម្មភាព​អ្វីខ្លះ ៖ ការតាំង​ពិ​ពណ៌​រូបថត​ជនរងគ្រោះ​/ កិច្ចពិភាក្សា​/ ការចាក់​បញ្ចាំង​ខ្សែ​វីដេអូ​

ពេលណា ៖ ថ្ងៃ​ច័ន្ទ ទី​០២ ខែវិច្ឆិកា នៅវេលា​ម៉ោង​៤:០០​នាទី​ល្ងាច ​

នៅ ៖ សណ្ឋាគារ​អគារ​ឌឹ​មែន​សិន អេ​ហ្វ​.​ស៊ី​.​ស៊ី ផ្ទះ​លេខ​៣២ វិថី​ព្រះ​សុធារស រាជធានី​ភ្នំពេញ​។​

ការតាំង​ពិ​ពណ៌​នឹង​នៅតែ​បន្ត​រហូតដល់​ថ្ងៃអាទិត្យ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។