ត្រលប់ទៅសេចក្តីជូនដំណឹង
ពាក្យសុំដេញថ្លៃអាចរកបានតាមរយៈតំណភ្ជាប់នេះ៖
គម្រោងសំណើលម្អិត ត្រូវបញ្ជាក់៖
សូមដាក់ពាក្យសុំដេញថ្លៃ និងគម្រោងសំណើលម្អិតមកតាមរយៈអ៊ីម៉ែល៖ [email protected] ឬផ្ញើមកកាន់ការិយាល័យរបស់ម.ស.ម.ក ដែលមានអាសយដ្ឋានផ្ទះលេខ៧៩៨ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៧២៦ ៩០១។
ម.ស.ម.ក នឹងជូនដំណឹងអំពីលទ្ធផលនៃការដេញថ្លៃនេះតាមរយៈអ៊ីម៉ែល ឬប្រព័ន្ធទូរស័ព្ទវិញ។
ម.ស.ម.ក នឹងវាយតម្លៃការដេញថ្លៃនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅការិយាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអាសយដ្ឋាន៧៩៨ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការអញ្ជើញចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់រថយន្ត
ប្រភេទ
ដេញថ្លៃ
បានផ្សាយ
បានផ្សាយ
កាលបរិច្ឆេទផុតកំណត់
17 / Nov / 2023
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ដែលជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ ធ្វើការដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការពារសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិពលរដ្ឋនិងនយោបាយនៅកម្ពុជា សូមជូនដំណឹងដល់បណ្តាលក្រុមហ៊ុនទាំងអស់ឱ្យបានជ្រាបថា ម.ស.ម.ក នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់រថយន្ត ដោយបំពេញលក្ខខណ្ឌតម្រូវដូចខាងក្រោម៖
ការណែនាំសម្រាប់ដាក់ពាក្យ
- ប្រវត្តិរូប ឬសាវតារបស់ក្រុមហ៊ុន
- គម្រោងថវិកាត្រូវចែកចែងឱ្យបានច្បាស់ទៅលើតម្លៃសុទ្ធ (Net Amount) និងតម្លៃមានរួមបញ្ចូលពន្ធបន្ថែម (VAT)។
- បើក្រុមហ៊ុនរបស់លោកអ្នកបានចុះបញ្ជីជាមួយនាយកដ្ឋានពន្ធដារ សូមបញ្ជាក់លេខអត្តសញ្ញាណកម្មសារពើពន្ធ (TIN) នៅក្នុងសម្រង់តម្លៃ ។
- សូមបញ្ជាក់រយៈពេលសុពលភាពនៃសម្រង់តម្លៃឲ្យបានច្បាស់លាស់ (យ៉ាងតិចរយៈពេល ៣០ថ្ងៃ បន្ទាប់ពីថ្ងៃចេញសម្រង់តម្លៃ)។
- សូមបញ្ជាក់ពីការធានា ឬសេវាធានា។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុនដែលមានបំណងចូលរួមក្នុងការដេញថ្លៃ សូមអញ្ជើញដាក់ពាក្យឱ្យបានមុនកាលកំណត់ខាងលើតាមការគួរ។