ជីវប្រត្តិសកម្មជនដីធ្លី
សហគមន៍នៅទូទាំងប្រទេសកម្ពុជា ជួបប្រទះនឹងការរំលោភបំពាន ការគំរាមកំហែង និងការវាយប្រហារដើម្បីបង្ខំឱ្យពួកគាត់ចាកចេញពីដីរបស់ខ្លួន ក្នុងន័យអភិវឌ្ឍន៍ទៅលើ អចលនទ្រព្យ ឧស្សាហកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការទាញយកផលពីធនធានធម្មជាតិដ៏សំបូរបែបរបស់ប្រទេស។
កម្រងជីវប្រវត្តិទាំងនេះបានបង្ហាញពីសកម្មជននិងសហគមន៍ដ៏ក្លាហានដែលបានក្រោកឈរឡើងតវ៉ាទៅនឹងការរំលោភលើសិទ្ធិដីធ្លីរបស់ពួកគេ ហើយជាញឹកញាប់បានជួបប្រទះហានិភ័យផ្ទាល់ខ្លួន។ សូមចុចមើលរូបភាព ខាងក្រោមដើម្បីអានរឿងរ៉ាវរបស់ពួកគាត់។
គម្រោងកំណែទម្រង់ដីធ្លី របស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានប្រមូលព័ត៌មានដើម្បីចងក្រងជីវប្រវត្តិ ទាំងនេះចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់ ឆ្នាំ២០១៦ មក លើកលែងតែមានបញ្ជាក់ពេលវេលាផ្សេងទៀតទៅលើព័ត៌មានមួយចំនួនដែលតំណាងសហគមន៍បានរាយការណ៍មកមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាក្នុងកំឡុងពេលសម្ភាសន៍ផ្ទាល់។
សូមទាញយកខិតប័ណ្ណសង្ខេបកម្រងជីវប្រវត្តិទាំងអស់នៅទីនេះ