ប្រវត្តិរូបសង្ខេបរបស់សកម្មជនសិទ្ធិមនុស្សចំនួន ៥ រូប
ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦
គម្រោងការពារសេរីភាពមូលដ្ឋាននៃ ម.ស.ម.ក ចេញផ្សាយកម្រងជីវប្រវត្តិសកម្មជនសិទ្ធិមនុស្សដែលបង្ហាញពីដំណើររឿងរ៉ាវនៃប្រជាពលរដ្ឋដែលបានពុះពារក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ បើទោះជាមានការប្រឈម ការយាយី ការបំភិតបំភ័យ ការគំរាមកំហែង និងការដាក់ពន្ធនាគារដោយសារតែសកម្មនិយមរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែបន្តការប្រឹងប្រែងដើម្បីសហគមន៍របស់ខ្លួនដែរ។ សាច់រឿងរបស់ពលរដ្ឋទាំងនេះ គឺគ្រាន់តែជាឧទាហរណ៍មួយចំនួនក្នុងចំណោមសកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ផ្សេងទៀតដែលបានការពារ និងលើកកម្ពស់បុព្វហេតុសិទ្ធិមនុស្សយ៉ាងប្តូរផ្តាច់នៅទូទាំងប្រទេសកម្ពុជា។ កម្រងជីវប្រវត្តិនេះចងក្រងឡើងជាបន្តបន្ទាប់ពីការចេញផ្សាយជីវប្រវត្តិសកម្មជនប្រាំមួយនាក់ផ្សេងទៀតកាលពីខែតុលា ឆ្នាំ២០១៥។