កាលប្បវត្តិ​នៃ​កូដកម្ម​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍

  • 25/11/2022
  • ការផ្សាយ > បណ្ណព័ត៌មាន

កាលប្បវត្តិខាងក្រោម​ធ្វើ​ឡើង​បន្តពី​កាលប្បវត្តិ​មុន​ ចំនួនពីរ ដែល​ទីមួយគ្របដណ្តប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២២ និងលើកទីពីរគ្របដណ្តប់ខែមីនា ដល់​ខែមេសា ឆ្នាំ២០២២។

កាល​បប្បវត្តិ​នេះ​បង្ហាញ​នូវទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងកូដកម្មណាហ្គាវើលដែលកំពុងបន្តចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២២។ កាល​ប្បវត្តិនេះ​រំលេចពី​ការរំលោភសិទិ្ធ​ដែលកូដករ​ ភាគច្រើនជាស្ត្រី បានបន្តជួបប្រទះ និងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេ ក្នុងការ​តស៊ូមតិដើម្បីសិទ្ធិរបស់ខ្លួន​។