សង្គមស៊ីវិលនៅកម្ពុជាស្នើឲ្យមានការទម្លាក់ចោលអនុក្រឹតស្តីពីច្រកទ្វារអ៊ិនធឺណិតរបស់រដ្ឋាភិបាល
- 01/03/2021
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
អង្គការសង្គមស៊ីវិលចំនួន ៤៥អង្គការនៅថ្ងៃទី១៨កុម្ភៈនេះ បានចេញនូវសេចក្តីថ្លែងការណ៍រួមស្នើឲ្យរដ្ឋាភិបាលទម្លាក់ចោលនូវអនុក្រឹតស្តីពីការបង្កើតច្រកអ៊ិនធឺណិត។
សេចក្តីថ្លែងការណ៍រួមនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៦កុម្ភៈបានអនុម័តបង្កើតច្រកទ្វារអ៊ិនធឺណិតនៅកម្ពុជា។បើតាមក្រុមអង្គការទាំងនោះ ការបង្កើតច្រកទ្វារអ៊ិនធឺណិតនេះនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្សជាអន្តរជាតិ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។