ការស្រាវជ្រាវ តស៊ូមតិ និងគោលនយោបាយ

គោលដៅ​រួម​នៃ​វិស័យ​ការងារ​ស្នូល​ទី​៦ ការ​ស្រាវជ្រាវ តស៊ូ​មតិ និង​គោល​នយោបាយ គឺ​រដ្ឋាភិបាល និង​តួអង្គ​ផ្សេង​ទៀត​បំពេញ​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ការពារ និង​គោរព​សិទ្ធិមនុស្ស។


លទ្ធផល​ខាងក្រោម​នឹង​គាំទ្រ​ដល់​ទិសដៅ​នេះ៖

  • អ្នក​តាក់តែង​គោលនយោបាយ រួម​ទាំង​រដ្ឋាភិបាល​អាច​ដឹង​ថា​តើ​សកម្មភាព​ណា​ខ្លះ​ស្រប​ទៅ​នឹង​ក្របខ័ណ្ឌ​ច្បាប់​កម្ពុជា និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ
  • អ្នក​តាក់តែង​គោលនយោបាយ ក្នុង​នោះ​រួម​ទាំង​រដ្ឋាភិបាល​យល់ដឹង​អំពី​វិសាលភាព និង​ប្រភេទ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​លក្ខខណ្ឌ​ក្នុង​ការ​ផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ។