ការការពារសេរីភាពមូលដ្ឋាន

គោលដៅ​រួម​នៃ​វិស័យ​ការងារ​ស្នូល​ទី​១៖ ការ​ការពារ​សេរីភាព​មូលដ្ឋាន គឺ​ពលរដ្ឋ​អាច​អនុវត្ត​សេរីភាព​មូលដ្ឋាន​របស់​ខ្លួន​ដោយ​គ្មាន​ការ​ព្រួយបារម្ភ ឬ​ការ​ធ្វើ​ទុក្ខបុកម្នេញ។ ម...ក មាន​បំណង​សម្រេច​នូវ​លទ្ធផល​ខាងក្រោម​តាម​ការ​អនុវត្ត​សកម្មភាព​ក្រោម​វិស័យ​ស្នូល​ការ​ការពារ​សេរីភាព​មូលដ្ឋាន​នោះ គឺ៖

  • រដ្ឋាភិបាល​គោរព​សេរីភាព​មូលដ្ឋាន​បាន​ប្រសើរ
  • មាន​ទំនួល​ខុសត្រូវ​ខ្ពស់ និង​ផ្តល់​សំណង​ចំពោះ​ការ​រំលោភ​បំពាន​លើ​សេរីភាព​មូលដ្ឋាន​នានា
  • អ្នក​ការពារ​សិទ្ធិមនុស្ស និង​ជន​រងគ្រោះ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ទទួល​បាន​ការ​ការពារ។

ការងារ​ស្នូល​ទាក់ទង​នឹង​ការ​ការពារ​សេរីភាព​មូលដ្ឋាន នឹង​បន្ត​លើកឡើង​នៅ​ក្នុង​វិស័យ​ការងារ​ស្នូល​ទី​១។ តែ​យ៉ាងណា​ក្តី ម...ក មាន​បំណង​ពង្រីក និង​ពង្រឹង​យន្តការ​ការពារ​អ្នក​ការពារ​សិទ្ធិមនុស្ស ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​តាម​តម្រូវការ​ជាក់ស្តែង​ស្រប​ទៅ​តាម​ទំហំ​មូលនិធិ​ដែល​ខ្លួន​មាន។


គម្រោងបច្ចុប្បន្ន

គម្រោងកន្លងមក