ការចូលរួមរបស់ពលរដ្ឋ និងកំណែទម្រង់

គោលដៅ​រួម​នៃ​វិស័យ​ការងារ​ស្នូល​ទី​៥ ការ​ចូលរួម​របស់​ពលរដ្ឋ និង​កំណែ​ទម្រង់ គឺ​ពលរដ្ឋ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​លម្ហ​ប្រជាធិបតេយ្យ ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​ខ្លួន​ដោយ​ពុំ​មាន​ការ​ភ័យខ្លាច​ការ​យាយី ឬ​ការ​រើសអើង។


សេចក្តី​រំពឹង​លទ្ធផល​កម្រិត​ខ្ពស់ នោះ​គឺ

  • ពលរដ្ឋ​យល់ដឹង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា និង​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ឱ្យ​ចាប់អារម្មណ៍​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​បន្ថែម​ទៀត
  • ពលរដ្ឋ​ពី​ក្រុម​គោលដៅ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឱ្យ​ចូលរួម​ក្នុង​លម្ហ​ប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​ច្រើន​ឡើងៗ។

ក្នុង​អំឡុង​ពេល​នៃ​ផែនការ​យុទ្ធសាស្ត្រ​មុន ការ​យល់ដឹង​របស់​ពលរដ្ឋ​កម្ពុជា​អំពី​សេរីភាព​មូលដ្ឋាន​មាន​ការ​ធ្លាក់​ចុះ​ស្រប​ពេល​ដែល​សិទ្ធិមនុស្ស​បាន​ធ្លាក់​ទ្រុឌទ្រោម។ ហេតុ​ដូចនេះ ចាំបាច់​ត្រូវតែ​ពង្រឹង​ការ​យល់ដឹង​ដល់​សាធារណជន​អំពី​សិទ្ធិមនុស្ស និង​សេរីភាព​មូលដ្ឋាន ហើយ​និង​ការ​វិវឌ្ឍ​ក្របខ័ណ្ឌ​ច្បាប់ និង​សកម្មភាព​នានា​របស់​អាជ្ញាធរ។


...ក មាន​គោលបំណង​សម្រេច​នូវ​លទ្ធផល​នៅ​ក្នុង​វិស័យ​ការងារ​ស្នូល​ទី​៥ តាមរយៈ​សកម្មភាព​លើក​កម្ពស់​ការ​យល់ដឹង និង​លើក​កម្ពស់​ស្មារតី​ប្រកប​ដោយ​ប្រសិទ្ធភាព។


...ក នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​ទូទៅ​មាន​ការ​ចាប់អារម្មណ៍​លើ​បញ្ហា​សិទ្ធិមនុស្ស និង​លើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​យ៉ាង​សកម្ម ពីព្រោះ​សិទ្ធិមនុស្ស​មាន​ឥទ្ធិពល​លើ​ផ្លូវចិត្ត​របស់​មនុស្ស​គ្រប់​រូប។

គម្រោងកន្លងមក