ធុរៈកិច្ច និងសិទ្ធិមនុស្ស
គោលដៅរួមក្នុងវិស័យការងារស្នូលទី៤ ធុរកិច្ច និងសិទ្ធិមនុស្ស គឺពង្រឹងការការពារ ការគោរព និងការផ្តល់សំណងផ្នែកសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាល និងតួអង្គសាជីវកម្មទាក់ទងនឹងធុរកិច្ច និងសិទ្ធិមនុស្ស។
នៅក្នុងវិស័យការងារស្នូលទី៤
ម.ស.ម.ក
មានគោលបំណងសម្រេចនូវលទ្ធផលដូចខាងក្រោម៖
- កាត់បន្ថយការបណ្តេញចេញដោយបង្ខំដោយតួអង្គសាជីវកម្មតាមតំបន់គោលដៅ
- រដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មយល់ដឹងអំពីកាតព្វកិច្ចរបស់ខ្លួនក្រោមគោលការណ៍ណែនាំស្ដីពីធុរកិច្ច និងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ជាពិសេសទាក់ទងនឹងសិទ្ធិដីធ្លី និងកម្មសិទ្ធិដោយបញ្ចូលកាតព្វកិច្ចទាំងនេះទៅក្នុងគោលនយោបាយរបស់ពួកគេ
- ការលើកកម្ពស់ និងការការពារទៅលើសិទ្ធិផ្សេងៗទៀតទាក់ទងនឹងប្រតិបត្តិការរបស់ធុរកិច្ច ដូចជាការលើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិត ជាដើម។