ជាកន្លែងដ៏សំខាន់
សម្រាប់ស្ដាប់វិទ្យុ
សិទ្ធិមនុស្សនៅកម្ពុជា
ស្ដាប់ការផ្សាយផ្ទាល់៖

វេទិកាសាធារណៈ

ម​.​ស​.​ម​.​កថត​សំឡេង​នៃ​រាល់​សវនាការ​សហគម​ន៍ និង​វេទិកាសាធារណៈ ។ បន្ទាប់មក អាត់​សំឡេង​នោះ​ត្រូវបានធ្វើ​ប​ណ្ណា​ធិ​កម្ម បំណង​ធានា​នូវ​គុណភាព​សំឡេង និង​ត្រូវបាន​កាត់ចេញ​ជា​កម្មវិធី​វិទ្យុ​ចំនួន ៣ ដែល​នីមួយៗ​មាន​រយៈពេល​មួយ​ម៉ោង សម្រាប់​ចាក់ផ្សាយ​តាម​ស្ថានីយ៍​វិទ្យុ​ចំនួន ៧ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ កម្មវិធី​វិទ្យុ​ដែលមាន​រយៈពេល​មួយ​ម៉ោង​ទាំងនេះ រួមមាន​អាត់​សំឡេង​ស្តីអំពី​កិច្ច​ពិ​ក្សា ដែលមាន​រយៈពេល ៥៥ នាទី និង​អំពី​កង្វល់​របស់​ប្រជាពលរដ្ឋ​ថ្នាក់មូលដ្ឋាន ទាក់ទង​នឹង​បញ្ញត្តិ​និង​ច្បាប់​ផ្សេង​របស់​កម្ពុជា ដែលមាន​រយៈពេល ៥ នាទី ។ នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ យើង​មាន​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​វិទ្យុ​ដែលមាន​រយៈពេល​មួយ​ម៉ោង បន្ថែម​មួយទៀត ដែល​ក្នុងនោះ​វាគ្មិន​អញ្ជើញ​ចូលរួម ពិភាក្សា​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នា​នា ព្រមទាំង​ដោះស្រាយ​ចំពោះ​សំណួរ​ខាង​យុទ្ធសាស្ត្រ​និង​ខាងច្បាប់ និង​ចំពោះ​កង្វល់​ទាំងឡាយ ដែល​ត្រូវ​បានលើកឡើង​ដោយ​ប្រជាពលរដ្ឋ​ថ្នាក់មូលដ្ឋាន អំឡុង​សវនាការ​សហគមន៍ ឬ​ពេលខ្លះទៀត​នោះ អំឡុង​វគ្គ​បណ្តុះបណ្តាល​សម្របសម្រួល​ដោ​យម​.​ស​.​ម​.​ក នៅក្នុង​បរិបទ​នៃ​ច្បាប់​កម្ពុជា ។ សំឡេង​ថត​នៃ​សវនាការ​សហគមន៍ និង​វេទិកាសាធារណៈ ត្រូវបាន​ចាក់ផ្សាយ​ចំនួន ៣ ដង ។ សវនាការ​សហគមន៍ និង​វេទិកាសាធារណៈ ជា​ញឹកញយ ត្រូវបាន​ចាក់ផ្សាយ​ផ្ទាល់ នៅតាម “​វិទ្យុ​អាស៊ីសេរី​”, “​សំឡេង​ប្រជាធិប្បតេយ្យ​”, និង “​សំឡេង​សហរដ្ឋអាមេរិក​”។