តម្លាភាព

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសម្ពន្ធ ដែលធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

ចក្ខុវិស័យ

ចក្ខុវិស័យរបស់ ម.ស.ម.ក គឺចង់ឃើញប្រទេសកម្ពុជាមានសន្តិភាពដែលពលរដ្ឋគ្រប់រូបអាចទទួលបានសិទិ្ធមនុស្សមូលដ្ឋានដែលខ្លួនមានពីកំណើត ទទួលបាននីតិរដ្ឋដោយគ្មាននិទណ្ឌភាព ទទួលបានការគោរពស្មើភាពគ្នាដោយគ្មានការរើសអើង ទទួលបានការពង្រឹងភាពអង់អាចក្លាហានដើម្បីចូលរួមយ៉ាងពេញលេញក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ព្រមទាំងទទួលបានចំណែកនៃ អត្ថប្រយោជន៍ពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់ប្រទេសកម្ពុជា។

បេសកកម្ម

បេសកកម្មរបស់ ម.ស.ម.ក គឺលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីផលប្រយោជន៍ដល់ពលរដ្ឋគ្រប់រូបដែលរស់នៅក្នុងប្រទេសកម្ពុជា តាមការលើកកម្ពស់ស្មារតី និងពង្រឹងភាពអង់អាចក្លាហានដល់ពលរដ្ឋឱ្យយល់ដឹងអំពីសិទ្ធិ និងតស៊ូមតិដើម្បីសិទ្ធិរបស់ខ្លួន ព្រមទាំងការពារបុគ្គលទាំងឡាយដែលសិទ្ធិរបស់ពួកគេរងការរំលោភបំពាន។

គុណតម្លៃ

យើ​ង​រំ​ពឹ​ង​ថា​បុ​​គ្គ​ល​ទាំ​ង​អ​ស់​នឹ​​ង​មា​ន​គុ​ណ​ត​ម្លៃ​ច្បា​ស់​លា​ស់​ដែ​ល​ឆ្លុះ​ប​ញ្ចាំ​​ង​ពី​ទ​ស្ស​នៈ​វិស័​យ ​និ​​ង​គោ​ល​បំ​ណ​ង​។​ គុ​ណ​ត​ម្លៃ​ទាំ​ង​នោះ​រួ​​ម​មា​ន​៖​

ផែនការយុទ្ធសាស្ត្រ ឆ្នាំ ២០២១ - ២០២៥
វិស័យការងារស្នូល

គោលបំណងនៃផែនការយុទ្ធសាស្ត្រ

  • លើកកម្ពស់ការយល់ដឹង អំពីសិទ្ធិមនុស្ស និងការរំលោភបំពានសិទិ្ធមនុស្សដើម្បីឱ្យពលរដ្ឋ យល់ដឹងឱ្យកាន់តែប្រសើរឡើងអំពីសិទ្ធិរបស់ខ្លួននិងសិទ្ធិរបស់ អ្នកដទៃ។
  • លើកកម្ពស់ស្មារតី និងបង្កឱ្យពលរដ្ឋទាំងអស់ចូលរួមឱ្យបានពេញលេញក្នុងនោះរួមទាំងស្រី អ្នកស្រឡាញ់ភេទដូចគ្នា យុវជន និងក្រុមដទៃទៀតដែលពុំទាន់មានភាពជាតំណាងគ្រប់គ្រាន់។
  • ពង្រឹងភាពអង់អាចក្លាហានដល់បុគ្គល សហគមន៍ និងក្រុមងាយរងគ្រោះដើម្បីធ្វើការតស៊ូមតិទាមទារសិទ្ធិរបស់ខ្លួន។
  • ថ្កោលទោស ចំពោះការរំលោភបំពានសិទ្ធិមនុស្ស និង ការរើសអើង គ្រប់ទម្រង់ ព្រមទាំងលើកកម្ពស់សមភាពឱ្យបានពេញលេញ។ 
  • តស៊ូមតិក្នុងការទាមទារយុត្តិធម៌ ធ្វើការងារដើម្បី លុបបំបាត់ ករណី និទណ្ឌភាព ទាំងអស់ និងការពារអ្នកការពារសិទ្ធិមនុស្សនិងបុគ្គលទាំងឡាយដែលសិទ្ធិ របស់ខ្លួនរងការរំលោភបំពាន។
  • តស៊ូមតិ ដើម្បីមានក្របខ័ណ្ឌច្បាប់មួយដែល គោរព ការពារ និងបំពេញសិទ្ធិមនុស្ស និងដើម្បីឱ្យមានការអនុវត្តក្របខ័ណ្ឌ ច្បាប់ឱ្យបានត្រឹមត្រូវ។

ល.រ ចំណងជើង ឯកសារ
1 របាយកាណ៍​ប្រចាំ​ឆ្នាំ​២០២២ របស់ ម.ស.ម.ក ទាញយក
2 របាយកាណ៍​ប្រចាំ​ឆ្នាំ​២០២១ របស់ ម.ស.ម.ក ទាញយក
3 របាយកាណ៍​ប្រចាំ​ឆ្នាំ​២០២០ របស់ ម.ស.ម.ក ទាញយក
4 របាយកាណ៍​ប្រចាំ​ឆ្នាំ​២០១៩ របស់ ម.ស.ម.ក ទាញយក
5 របាយកាណ៍​ប្រចាំ​ឆ្នាំ​២០១៨ របស់ ម.ស.ម.ក ទាញយក
6 របាយកាណ៍​ប្រចាំ​ឆ្នាំ​២០១៧ របស់ ម.ស.ម.ក ទាញយក
7 របាយកាណ៍​ប្រចាំ​ឆ្នាំ​២០១៦ របស់ ម.ស.ម.ក ទាញយក
8 របាយកាណ៍​ប្រចាំ​ឆ្នាំ​២០១៥ របស់ ម.ស.ម.ក ទាញយក
9 របាយកាណ៍​ប្រចាំ​ឆ្នាំ​២០១៤ របស់ ម.ស.ម.ក ទាញយក
10 របាយកាណ៍​ប្រចាំ​ឆ្នាំ​២០១៣ របស់ ម.ស.ម.ក ទាញយក